ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
===================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ បានចូលរួមសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះផងដែរ លោកប្រធានមន្ទីរបាននាំយកនូវ សម្ភារៈ និងថវិកាមួយចំនួនប្រគល់ជូនផងដែរ ដើម្បីជួយសម្រួលនូវទុក្ខលំបាកកំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ព្រមទាំងផ្តាំផ្ញើអោយមើលថែសុខភាពអោយបានល្អ ជាពិសេសម្តាយនិងកូនដែលទើបសម្រាល។